គំរូតាងជាផ្នែកមួយដែលជាតំណាងឱ្យសាកលស្ថិតិ ដូច្នេះតើវាត្រូវជ្រើសរើសតាមវិធីអ្វីខ្លះ?
វិធីជ្រើសរើសគំរូតាងត្រូវបានបែងចែកជាពីប្រភេទធំៗគឺ
វិធីជ្រើសរើសគំរូតាងប្រូបាប៊ីលីតេ(probability sampling
technique) និងវិធីជ្រើសរើសគំរូតាងអប្រូបាប៊ីលីតេ(non-probability
sampling techniques)។ វិធីជ្រើសរើសគំរូតាងប្រូបាប៊ីលីតេ
រួមមានបួនជាមូលដ្ឋាន៖ វិធីជ្រើសរើសគំរូតាងចៃដន្យ(Simple Random Sampling), វិធីជ្រើសរើសគំរូតាងជាប្រព័ន្ធ(Systematic Sampling), វិធីជ្រើសរើសគំរូតាងស្រទាប់ថ្នាក់(Stratified Sampling), និង វិធីជ្រើសរើសគំរូតាងចង្កោម(Cluster Sampling)។
វិធីជ្រើសរើសគំរូតាងប្រូបាប៊ីលីតេ(Probability Sampling Techniques)
វិធីជ្រើសរើសគំរូតាងចៃដន្យ(Simple Random Sampling)
ជាវិធីមួយដែលធាតុ(មនុស្ស, សត្វ ឬ វត្ថុ)ទាំងអស់នៅក្នុងសាកលស្ថិតិមានឱកាសត្រូវបានជ្រើសរើសស្មើៗគ្នា។ ជាឧទាហរណ៍ងាយមួយដែលគេធ្លាប់បានដឹងនៅក្នុងជីវភាពរស់នៅគឺការចាប់ឆ្នោត។ វិធីជ្រើសរើសគំរូតាងចៃដន្យគឺមានលក្ខណៈដូច្នោះឯង។ ដើម្បីអនុវត្តវិធីនេះ អ្នកស្រាវជ្រាវអាចធ្វើតាមជំហានដូចខាងក្រោម
- រៀបចំលេខសម្គាល់ដែលអាចជាលេខរៀងសម្រាប់ធាតុនីមួយៗនៅក្នុងសាកលស្ថិតិ(ឧ. ពី1ទៅដល់N)។
- កំណត់ទំហំគំរូតាង(វិធីកំណត់ទំហំគំរូតាងនឹងលើកមកបង្ហាញនៅក្នុងpost ពេលក្រោយទៀត)។
- ប្រើតារាងចំនួនចៃដន្យ(random number table) ឬប្រើចំនួនចៃដន្យដែលបង្កើតដោយសុសវែរ(ម៉ាស៊ីគិតលេខខ្លះក៏អាចប្រើបានដែរ) ។ បន្ទាប់មកជ្រើសយកធាតុដែលមានលេខសម្គាល់ត្រូវទៅត្រូវតាមចំនួនចៃដន្យដែលបង្កើត។
ឧទាហរណ៍៖ នៅក្នុងក្រុមហ៊ុនមួយមានបុគ្គលិក៤០០នាក់។ ជ្រើសរើសគំរូតាងមួយដែលមានទំហំ១៥(បុគ្គលិក១៥នាក់)ដោយប្រើវិធីជ្រើសរើសគំរូតាងចៃដន្យ។
២. កំណត់ចំនួនដែលត្រូវជ្រើសរើស(១៥នាក់ នៅក្នុងឧទាហរណ៍នេះ)។
វិធីជ្រើសរើសគំរូតាងជាប្រព័ន្ធ(Systematic Sampling)
វិធីជ្រើសរើសគំរូតាងជាប្រព័ន្ធដែលគេនិយមប្រើគឺ ការជ្រើសរើសគំរូតាងជាប្រព័ន្ធបែបលីនេអ៊ែ (linear systematic sampling)។ វិធីនេះប្រើចំពោះស្ថិតិសាកលដែលមានធាតុស្ថិតនៅក្នុងការតម្រៀបជាជួរ ដូចជាការតម្រង់ជួរ ការតម្រៀបជាបញ្ជីជាដើម។ ការអនុវត្តវិធីនេះមានដូចតទៅ៖
- គណនាទំហំចន្លោះ(k)ដោយយកទំហំសាកលស្ថិតិ(N)ចែកនឹងទំហំគំរូតាង(n) ពោលគឺ k=N/n ។
- កំណត់ធាតុចាប់ផ្តើមដោយចៃដន្យនៅក្នុងចំណោមkធាតុដំបូង ឧទាហរណ៍ធាតុទីi។
- ធាតុដែលត្រូវជ្រើសរើសជាគំរូតាងគឺ ធាតុទីi, ទី(i+k), ទី(i+2k), ទី(i+3k) រហូតដល់គ្រប់ចំនួន។
ឧទាហរណ៍៖
ចំពោះសាកលស្ថិតិមួយដែលមានទំហំN=40(រូបខាងក្រោម)
ជ្រើសរើសគំរូតាងជាប្រព័ន្ធដែលមានទំហំn=8។
យើងបាន k
= 40/8 = 5។ ចំណុចចាប់ផ្តើមអាចជ្រើសរើសដោយចៃដន្យនៅក្នុងចំណោម5ដំបូង។ ឧបមាថាធាតុទី៤ត្រូវបានជ្រើសរើសជាចំណុចចាប់ផ្តើម ដូច្នេះធាតុទាំង8ដែលត្រូវជ្រើសរើសជាគំរូតាងគឺ ធាតុទី៤, ទី៩, ទី១៤, ទី១៩, ទី២៤, ទី២៩, ទី៣៤ និង ទី៣៩។
នៅក្នុងឧទាហរណ៍ខាងលើ បើសិនជាត្រូវជ្រើសរើសគំរូតាងទំហំn=7វិញ តើត្រូវធ្វើដូចម្តេច? នៅក្នុងករណីនេះ ផលចែកN/nមិនដាច់។ យើងយកតែផ្នែកគត់របស់ផលចែក។ N/n=40/7=5.7 ដូច្នេះ យើងកំណត់យកk=5។ ឧបមាថាធាតុទី៥ត្រូវបានជ្រើសរើសជាធាតុចាប់ផ្តើម នោះធាតុដែលនឹងត្រូវជ្រើសរើសជាគំរូតាងទាំងអស់រួមមាន៖ ធាតុទី៥, ធាតុទី១០,ធាតុទី១៥,ធាតុទី២០,ធាតុទី២៥,ធាតុទី៣០និងធាតុទី៣៥។
វិធីជ្រើសរើសគំរូតាងថ្នាក់(Stratified Sampling)
វិធីនេះសម្រាប់ប្រើដើម្បីជ្រើសរើសគំរូតាងដែលតំណាងឱ្យថ្នាក់(stratum, strata(pl.))ផ្សេៗគ្នាច្រើន ដូចជាតាមភេទ
តាមក្រុមអាយុ តាមមុខរបរ ឬតាមកម្រិតប្រាក់ចំណូលជាដើម។ ចំនួនធាតុដែលត្រូវជ្រើសរើសចេញពីថ្នាក់នីមួយៗត្រូវសមមាត្រនឹងទំហំរបស់ថ្នាក់នោះដែរ។
ចំនួនធាតុដែលត្រូវជ្រើសរើសចេញពីថ្នាក់នីមួយៗ កំណត់តាមរូបមន្ត
ឧទាហរណ៍៖ ឃុំមួយមាន៦ភូមិនិងគ្រួសារសរុបចំនួន697គ្រួសារ ត្រូវចាត់ទុកជាសាកលស្ថិតមួយ។ អ្នកសិក្សាស្រាវជ្រាវត្រូវការជ្រើសរើសគ្រួសារចំនួន៥០
ដើម្បីធ្វើបទសម្ភាស។ តើត្រូវធ្វើដូចម្តេចតាមវិធីជ្រើសរើសគំរូតាងថ្នាក់?
![]() |
ដើម្បីបានគំរូតាងដែលមាន៥០គ្រួសារ គេត្រូវជ្រើសរើសគ្រួសារតំណាងចេញពីគ្រប់ភូមិដែលជាថ្នាក់។
ចំនួន ត្រូវសមាមាត្រនឹងទំហំថ្នាក់នីមួយៗ។ ការគណនាបង្ហាញនៅក្នុងតារាងខាងក្រោម។
វិធីជ្រើសរើសគំរូតាងចង្កោម(Cluster Sampling)
វិធីនេះសម្រាប់ប្រើប្រាស់ដើម្បីជ្រើសរើសគំរូតាងចេញពីសាកលស្ថិតិដែលត្រូវបានបែងចែកជាក្រុមដូចនៅក្នុងវិធីជ្រើសរើសគំរូតាងថ្នាក់(Stratified Sampling) ដែរ ប៉ុន្តែខុសគ្នាត្រង់ថានៅក្នុងវិធីជ្រើសរើសគំរូតាងចង្កោម គេជ្រើសរើសយកក្រុមទាំងមូលនិងតែមួយចំនួនទៅតាមតម្រូវការ។ ក្រុមនីមួយៗ ហៅថាចង្កោម(cluster)។
រូបខាងក្រោមបង្ហាញថាសាកលស្ថិតិមួយបែងចែកជា៧ចង្កោម។
ចង្កោមមួយចំនួន ឧទាហរណ៍ IIនិងV ត្រូវបានជ្រើសរើសដោយចៃដន្យ។ បើធាតុទាំងអស់នៅក្នុងចង្កោមIIនិងចង្កោមVត្រូវបញ្ជូលជាគំរូតាង វិធីនេះហៅថា វិធីជ្រើសរើស១ជំហាន(one-stage
sampling)។ គេអាចជ្រើសរើសដោយចៃដន្យយកធាតុតែមួយចំនួនចេញពីចង្កោមIIនិងចង្កោមV។ វិធីនេះហៅថា វិធីជ្រើសរើស២ជំហាន(two-stage
sampling)។ គេអាចនឹងបន្តរបៀបនេះតទៅទៀត ដែលជាទូទៅគេហៅថា វិធីជ្រើសរើសពហុជំហាន(Multistage-stage
sampling)
វាជាវិធីជ្រើសរើសគំរូតាងដែលនៅក្នុងនោះអ្នកស្រាវជ្រាវផ្អែកលើសុភវិនិច្ឆ័យផ្ទាល់ខ្លួនជាជាងភាពចៃដន្យ។ វិធីនេះច្រើនអនុវត្តនៅក្នុងការសិក្សាស្រាវជ្រាវបែបគុណវិស័យ(qualitative research)។ វាក៏ត្រូវបានគេប្រើប្រាស់ផងដែរសម្រាប់ការសិក្សាសាកល្បង(pilot study)។ វិធីជ្រើសរើសគំរូតាងអប្រូបាប៊ីលីតេរួមមាន៖
វិធីជ្រើសរើសគំរូតាងតាមភាពសមគួរជាវិធីជ្រើសរើសគំរូតាងអប្រូបាប៊ីលីតេមួយដែលនៅក្នុងនោះគំរូតាងត្រូវបានជ្រើសរើសតាមភាពដែលងាយអនុវត្តបានរបស់អ្នកស្រាវជ្រាវ ដោយហេតុផលមួយចំនួន ដូចជា ការធ្វើបានរហ័ស ការចំណាយតិច និងភាពងាយក្នុងការទាក់ទងជាដើម។
នៅក្នុងវិធីអប្រូបាប៊ីលីតេមួយនេះ
បុគ្គលម្នាក់ឬក្រុមត្រូវបានសម្ភាសប្រមូលនិងវិភាគទិន្នន័យ
បន្ទាប់មកអ្នកស្រាវស្រាវបន្តសម្ភាសប្រមូលនិងវិភាគទិន្នន័យអំពីបុគ្គលឬក្រុមមួយទៀត
ធ្វើដូច្នេះជាបន្តរហូតដល់រកមិនឃើញមានអ្វីដែលថ្មីប្លែកពីការសម្ភាសមុនៗ
អ្នកស្រាវជ្រាវក៏បញ្ឈប់ត្រឹមនោះ។
នៅក្នុងវិធីនេះអ្នកស្រាវជ្រាវ
ជ្រើសរើសបុគ្គលដែលត្រូវធ្វើសម្ភាសដោយគាត់យល់ថាសាកសម
ឬត្រូវបរិបទនៃការសិក្សាស្រាវជ្រាវរបស់គាត់។
វិធីជ្រើសរើសគំរូតាងបាល់ទឹកកក(Snowball Sampling)
នៅក្នុងវិធីនេះអ្នកស្រាវជ្រាវ ជ្រើសរើសបុគ្គលមួយដើម្បីសម្ភាសបន្ទាប់មកពឹងបុគ្គលនោះឱ្យជួយណែនាំអ្នកដែលអាចផ្តល់បទសម្ភាសបន្ទាប់ទៀត ពោលគឺចង្អុលណែនាំបន្តគ្នា វិស័យដូចដុំទឹកកកដែលរមៀលកាត់លើព្រឹលទឹកកកដែលនឹងផ្តុំព្រិលទឹកកកជាដុំធំទៅៗ។
រូបបាល់ទឹកកក(snowball) |
វិធីជ្រើសរើសគំរូតាងកូតា(Quota Sampling)
នៅក្នុងវិធីនេះអ្នកស្រាវជ្រាវបែងចែកសាកលស្ថិតិជាថ្នាក់ដូចវិធីជ្រើសរើសគំរូតាងថ្នាក់ (Stratified Sampling)ដែរ ប៉ុន្តែធាតុដែលជ្រើសរើសចេញពីថ្នាក់នីមួយៗមិនធ្វើឡើងតាមវិធីចៃដន្យ(random)ទេ។ ឧទាហរណ៍ នៅក្នុងរោងចក្រមួយមានកម្មករស្រី(កម្មការិនី)៦៥%និងកម្មករប្រុស៣៥%។ អ្នកស្រាវជ្រាវម្នាក់ត្រូវការសម្ភាសកម្មករសរុប100នាក់ ដូច្នេះគាត់នឹងជ្រើសរើសកម្មករស្រី៦៥នាក់និងកម្មករប្រុស៣៥នាក់។ ការជ្រើសរើសនេះមិនប្រើវិធីចៃដន្យទេ។
វិធីជ្រើសរើសគំរូតាងដោយស្ម័គ្រចិត្ត(Volunteer Sampling)
វិធីជ្រើសរើសគំរូតាងនីមួយៗតែងមានចំណុចខ្លាំងនឹងចំណុចខ្សោយរបស់របស់វា។ ដូច្នេះវិធីនីមួយៗត្រូវបានយកទៅប្រើប្រាស់អាស្រ័យតាមតម្រូវការរបស់អ្នកសិក្សាស្រាវជ្រាវ៕
ត្រឡប់ទៅទំព័រដើម
No comments:
Post a Comment