ប្រភេទអថេរ
នៅក្នុងស្ថិតិវិទ្យា អថេរត្រូវបែងចែកចេញជាពីរប្រភេទ៖ អថេរគុណវិស័យ(qualitative variable) និង អថេរបរិមាណវិស័យ(quantitative variable)។ អថេរគុណវិស័យ ជាអថេរដែល តម្លៃរបស់វាពុំមែនជាលេខ។ អថេរ «ភេទ» មានតម្លៃ «ស្រី» ឬ «ប្រុស» ជាឧទាហរណ៍មួយនៃអថេរគុណវិស័យ ទោះបីជាគេតាងតម្លៃវាដោយលេខ ដូចជា ស្រី=0និងប្រុស=1 ក៏ដោយ។ អថេរ «ប្រាក់ចំណូល» ដែល អាចយកតម្លៃ «ទាប»,«មធ្យម»និង«ខ្ពស់» ក៏ជាឧទាហរណ៍មួយនៃអថេរគុណវិស័យដែរ។ អថេរ«អាយុ» ដែលគិតជាឆ្នាំ «ប្រាក់ឈ្នួល» ដែលគិតជាដុល្លារក្នុង១ម៉ោង ។ល។ ជាឧទាហរណ៍នៃអថេរបរិមាណវិស័យ។
ត្រឡប់ទៅទំព័រដើម
No comments:
Post a Comment