Friday, March 5, 2021

  បំណែងចែកហ្វ្រេកង់ប្រភេទ(Categorical Frequency Distribution)

      តម្លៃអថេរគុណវិស័យ ដែលជាតម្លៃមិនមែនជាលេខ(non-numerical values)អាចរៀបចំជាបំណែងចែកហ្វ្រេកង់ដែរ ដែលគេហៅឈ្មោះថា បំណែងចែកហ្វ្រេកង់ប្រភេទ(categorical frequency distribution)។ នៅក្នុងករណីនេះ ថ្នាក់គ្រាន់តែសម្គាល់ដោយឈ្មោះប្រភេទ ពុំមែនជាចន្លោះតម្លៃទេ។

      នៅក្នុងសំណុំទិន្នន័យដែលបានលើកជា ឧទាហរណ៍នៅក្នុងផ្នែកមុន អថេរ«mari.status»គឺជាអថេរគុណវិស័យ មួយ ដែលតម្លៃរបស់វារួមមាន M: married, S: single, D: divorced, W: widow ។ បំណែងចែកហ្វ្រេកង់សម្រាប់តាងអថេរនេះ គឺ

      នៅក្នុងExcel យើងអាចអនុវត្តកិច្ចការនេះដូចបង្ហាញនៅក្នុងរូបខាងក្រោម(សូមចុចលើរូបដើម្បីមើលបានកាន់តែច្បាស់)។

ត្រឡប់ទៅទំព័រដើម